Kochi 鯒
ត្រីកូជិ (ត្រីក្បាលរាបស)
ត្រីថ្លៃវិសេសតំណាងឲ្យរដូវក្តៅ
ត្រីនេះអាចឃើញបានពេញមួយឆ្នាំ ប៉ុន្តែជាត្រីថ្លៃវិសេសដែលគេថាឆ្ងាញ់ជាពិសេសនៅរដូវក្តៅ។ សាច់វាមានពណ៌សបត់បែនល្អ រសជាតិស្រាលនិងម៉ដ្ឋ។ ប៉ុន្តែកាន់តែទំពារ ភាពផ្អែមកាន់តែរីករាលដាល ជារសជាតិដ៏អស្ចារ្យ។
ត្រីនេះក៏ល្បីល្បាញអំពីភាពស្មោះត្រង់រវាងគូស្វាមីភរិយាដែរ។ គេថានៅពេលនេសាទ ពេលត្រីកូជិម្ខាងជាប់ចន្ទាស់ ត្រីម្ខាងទៀតនឹងតាមឡើងដល់ផ្ទៃទឹក ដូច្នេះគេច្រើននិយាយថាតែងតែជាប់ចន្ទាស់ជាគូ។ ប្រសិនបើលោកអ្នកកំពុងជួបវិបត្តិលែងលះ ក៏សាកញ៉ាំនីគីរីត្រីកូជិមើល ដើម្បីស្នើសុំសំណាងអំពីចំណងស្វាមីភរិយានេះខ្លះមើល។
មានត្រីម្យ៉ាងទៀតរូបរាងស្រដៀងគ្នាហៅថា "មេហ្គូជិ" ប៉ុន្តែវាជាត្រីខុសគ្នាទាំងស្រុងពីត្រីកូជិ (ដែលហៅម្យ៉ាងទៀតថាម៉ាហ្គូជិ)។ ជាកំណត់សម្គាល់ មេហ្គូជិជាត្រីតំណាងឲ្យតេមភូរ៉ាអេដូម៉ាអេ។
ប្រភព៖ ភាគខាងត្បូងជប៉ុន រដូវកាល៖ រដូវក្តៅ